អំពីគោលជំហ៊រចលនា

ចលនាប្រជាធិបតេយ្យរួបរួមជាតិ គឺជាចលនាប្រជាធិបតេយ្យរបស់យុវជននៅកូរ៉េទូទៅ ដែលមានមនសិកាឈឺឆ្អាលចំពោះបញ្ហាជាតិមាតុភូមិកម្ពុជា និង មិនមានជាប់ពាក់ពន្ធ័ ជាមួយនិន្នាការគណបក្សនយោបាយ ឬ អ្នកនយោបាយនៅពីក្រោយឡើយ។ ចលនាប្រជាធិបតេយ្យរួបរួមជាតិ ដែលបានប្តូរឈ្មោះពីចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េខាងត្បូង ដែលមានសសហស្ថាបនិកនិងសមាជិកដំបូងចំនួន ៤៣នាក់ និងមានគោលបំនងចងបណ្តាញយុវជនខ្មែរ ដែលស្រឡាញ់ការផ្លាស់ប្តូរពិតប្រាកដ ដើម្បីរួមដៃគ្នាបញ្ចេញមតិ និង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពច្បាប់រដ្ឋធម្មនុញ្ញជាតិនៃព្រះរាជាណាចក្រកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់។

អំពីប្រវត្តិសង្ខេបរបស់ចលនា

ចាប់តាំងពិឆ្នាំ 2018 ខែ07.ថ្ងៃទី28 បាតុកម្មទីក្រុងក្វាងជូធំ ក្រោមវត្តមានដខ្ពង់ខ្ពស់របស់ លោកជំទាវ មួ សុខហួ អនុប្រធានគណបក្សសង្គ្រោះជាតិ និង ឯកឧត្តម យ៉ែម បុញ្ញរិទ្ធ សមាជិកព្រឹទ្ធសភាកម្ពុជា មានចំនួនអ្នកចូលរួម ប្រហែល 3000 នាក់ ចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ហាក់កំពុងមានការរង្គ្រោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំង។ បន្ទាប់ពីមហាសន្និបាតអ្នកប្រជាធិបតេយ្យខ្មែរ និង បាតុកម្មភ្លើងទៀនកាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សម រង្សី និង សមាជិកគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRPO) មានចំនួនអ្នកចូលរួមប្រហែល៣ម៉ឺននាក់ ចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េ ក៏បាន បែកខ្ញែកគ្នាជាពីរ គឺចលនាយុវជនគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយប្រធាន យឹម ស៊ីណន មួយក្រុម និង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដឹកនាំដោយប្រធាន ពេញ ពណ្ណរាយ មួយក្រុម ដែលបានបែកចេញនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩ និងមានសមាជិកដំបូងចំនួន ៤៣រូប។

រហូតមកដល់ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ចលប្រជាធិបតេយ្យសង្គ្រោះជាតិក៏បានធ្វើសមាជរបស់ខ្លួនលើកទី៤ ហើយក៏បានសម្រេចប្តូរឈ្មោះមកជាចលនាប្រជាធិបតេយ្យរួបរួមជាតិវិញ ដោយឈរលើគោលជំហ៊រឯករាជ្យ មិនជាប់ពាក់ពន្ធ័ជាមួយនឹងគណបក្សនយោបាយ ឬ អ្នកនយោបាយណាឡើយ។

សមិទ្ធិផលសំខាន់ៗដែលចលនាយើងទទួលបានមានដូចជា

2018.10.20 ជួបជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េ នៅមន្ទីររដ្ឋសភា

2019.07.15 រំលឹកខួបវីរភាព បណ្ឌិតកែមឡី ទីក្រុងស៊ូវ៉ុន ចំនួនអ្នកចូលរួម ប្រហែល ៣០០ នាក់

2019.09.15 ចុះជួបសំណេះសំណាលក្រុមតូចនៅតំបន់ Gyeongnam - Eld seng អ្នកចូលរួមប្រហែល ៣០នាក់

2019.10.13 ចុះជួបសំណេះសំណាលក្រុមតូចនៅតំបន់ Gumi - អ្នកចូលរួមប្រហែល ៥០នាក់

2019.10.19 ធ្វើសិក្សាសាលា នៅសេអ៊ូល មានសិក្ខាកាមចូលរួម ៥០ នាក់

2019.10.20 រៀបចំធ្វើបាតុកម្ម នៅចំណតជុងកាក់ អ្នកចូលរួមប្រហែល ៣០០០ នាក់ ចាក់ញត្តិ ទៅស្ថានទូតខ្មែរចាស់ និងវិមានរដ្ឋសភា វិមានខៀវរបស់កូរ៉េ និង ស្ថានទូតជប៉ុន។​

2019.10.22 ចូលជួបសមាជិកសភាកូរ៉េ អ្នកស្រី MP Shim Shang Cheong នៅក្នុងទីស្តីការគណរដ្ឋមន្ត្រីកូរ៉េ។

2019.11.24 ប្រជុំបូកសរុបការងារប្រចាំត្រីមាសនៅទីក្រុងអ៊ូលសាន

2020.07.12 ធ្វើសមាជវិសាមញ្ញ នៅទីក្រុងក្វាងជូធំ

2020.10.23 ដឹកនាំបាតុកម្មនៅមុខទូតចិន

2021.វិបត្តិកូវីត

2022.02.12 ដឹកនាំបាតុកម្មភ្លើងទៀន

2022.02.13 បាតុកម្មនៅមុខស្ថានទូតខ្មែរថ្មី មានគ្នាប្រហែល៣០នាក់ [t.ly/jGmCE]

2022.11.13 បង្កើតអង្គការខ្នងបង្អែកមួយចុះបញ្ជីរស្របច្បាប់ ឈ្មោះ វេទិកាសន្តិភាពកម្ពុជា CPF 1st congress

2022.10.23 បាតុកម្មខាងមុខទូតខ្មែរ មានអ្នកចូលរួមប្រហែល 100 នាក់ [t.ly/grK1Y]

2023.07.23 បាតុកម្មប្រឆាំងការបោះឆ្នោតក្លែងក្លាយ នៅចំណតជុងកាក់ ក្រោមភ្លៀង មានអ្នកចូលរួមប្រហែល ៥០០នាក់

2023.08.21 បាតុកម្មជំទាស់នឹងការផ្ទេរអំណាចពីឪពុកទៅកូន ចំណតជុងកាក់ អ្នកចូលរួមប្រហែល 700 នាក់

2023.08.27 ជួបអង្គការហាណុក ធ្វើបទបង្ហាញពីស្ថានការណ៍កម្ពុជា

2023.09.30 ធ្វើសមាជលើកទី៣ [t.ly/em2eN]

2024.03.17 បាតុកម្មដោះលែង ថៃថេឡែន និងអ្នកទោសមនសិកា

2024.03.20 ជួបជាមួយអង្គការ IRI

2024.05.19 បាតុកម្ម ដោះលែងអ្នកបរិស្ថាន

2024.08.11 បាតុកម្ម CLV-1 នៅចំណតជុងកាក់ អ្នកចូលរួមប្រហែល 30,000 នាក់

2024.09.01 បាតុកម្ម CLV-2 នៅចំណតជុងកាក់ អ្នកចូលរួមប្រហែល 3,000 នាក់

2024.09.09 កាន់បដានៅ Incheon បង្ហាញអ្នកដឹកនាំអន្តរជាតិ

2024.10.06 សមាជលើកទី៥ នៅ Ansan

អំពីក្រុមការងារ

លោក ស សុខេម
(MR. SOKHEM SOR, M.A)

ប្រធានស្ថាបនិក និង ប្រធានប្រតិបត្តិ

លោក ម៉ាត់ វណ្ណន្នី
(MR. VANNY MATT)

សហស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់

អ្នកស្រី ថោង សុធារី
(MRS. SOTHEARY THORNG)

សហស្ថាបនិក និង ប្រធាននាយកដ្ឋានស្ត្រី

លោក លួន វិបុល
(MR. VIBOL LOUN)

សហស្ថាបនិក និង ទីប្រឹក្សាជាន់ខ្ពស់

លោក ណាំ ប៊ុនថេង
(MR. BUNTHENG NAM)

សហស្ថាបនិក និង ប្រធានក្រុមប្រឹក្សាវិន័យ

លោក ណុប សុទ្ធា
(DR. SOTHEA NOP, PhD.)

អនុប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់

លោក ឃ្លោក លាភ
(MR. KLEAP KHLORK)

ប្រធាននាយកដ្ឋានផ្សព្វផ្សាយ

លោក រ៉េន សុផល្លា
(MR. SOPHALLA REN)

អនុប្រធានទំនាក់ទំនងកិច្ចការតំបន់និងសាធារណះ

លោក ខឿន សុភក្ត្រ័
(MR. SOPHEAK KHOEUN)

អនុប្រធានកិច្ចការរដ្ឋបាល

លោក សាន និវឌ្ឈន៍
(MR. NIVATH SAN, PhD.)

ប្រធានកិច្ចការតំបន់និងទំនាក់ទំនងអន្តរជាតិ

លោក អន ចាន់ថន
(MR. CHANTHORN OHN)

សហស្ថាបនិក និង ប្រធានហិរញ្ញឹក

លោក សាន សាម៉ៃ
(MR. SAMAI SAN)

សហស្ថាបនិក និង ប្រធានទំនាក់ទំនងសាធារណះ

លោក កុយ ប្រុស
(MR. BROUS KOY)

អនុប្រធានសាពត៌មាន

លោក ចំរើន ផល្លា
(MR. PHALLA CHAMREUN)

ជំនួយការនាយកដ្ឋានយុវជននិងកីឡា

លោក ស ឈាង
(MR. CHHEANG SOR)

សហស្ថាបនិក និង អនុប្រធានប្រតិបត្តិ

About us